សាលបោះឆ្នោត
ការបោះឆ្នោតត្រូវប្រុងប្រយ័ត្ន៖
▲ហាមយកទូរស័ព្ទដៃ និងឧបករណ៍ថតរូបចូលក្នុងបន្ទប់បោះឆ្នោត
▲ហាមហែកសន្លឹកឆ្នោតដោយចេតនា
▲ហាមយកស ន្លឹកឆ្នោតចេញពីបន្ទប់បោះឆ្នោត
▲ហាមស្រែកឡូឡា ឬ ឃោសនារំខានដល់អ្នកដទៃទៀតឱ្យធ្វើការបោះឆ្នោត ឬ មិនបោះឆ្នោត
▲ហាមយកតាមខ្លួននូវអាវុធ ឬ វត្ថុមានគ្រោះថ្នាក់
ដំណើរការនៃការបោះឆ្នោត
ដំណើរការបោះឆ្នោត៖
១. យកតាមខ្លួននូវអត្តសញ្ញាណបណ្ណ, ត្រា និងលិខិតជូនដំណឹងបោះឆ្នោត
២. បង្ហាញអត្តសញ្ញាណបណ្ណ ដល់ក្រុមការងារនៅបន្ទប់បោះឆ្នោតដើម្បីពិនិត្យ
៣. ចុះហត្ថលេខា ឬ វាយត្រា ដើម្បីយកសន្លឹកឆ្នោត
៤. គូសសន្លឹកឆ្នោតនៅក្នុងបន្ទប់គូសសន្លឹកឆ្នោត សូមប្រើប្រាស់ឧបករណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតដើម្បីគូសសន្លឹកឆ្នោត មិនអនុញ្ញាតឱ្យប្រើប្រាស់ត្រាដើម្បីគូសលើសន្លឹកឆ្នោតឡើយ
៥. យកសន្លឹកឆ្នោតដាក់ចូលក្នុងហឹបឆ្នោត ដោយមិនត្រូវឱ្យអ្នកដទៃដឹងពីខ្លឹមសារឡើយ